គ្រឿងផ្សំ ៖
មាន់
ដំឡូងបារាំង ឬ ជ្វា
ម្ទេសឆ្អើរ
ដូងទុំ
ខ្ទឹមបារាំង
គល់ស្លឹកគ្រៃ
គ្រឿងការី
អំបិល ទឹកត្រី ស្ករ
ប៊ីចេង / ម្សៅស៊ុប
ប្រេងឆា
វិធីធ្វើ ៖
មាន់លាងទឹកឲ្យស្អាតកាប់ជាដុំធំៗ យកទៅចៀនឲ្យលឿងដួសទុកសិន ដំឡូងពុះជា ៤ ចៀនឲ្យលឿងដួសទុកសិនដែរ ។
ម្ទេសឆ្អើរលាងទឹក បុកជាមួយគល់ស្លឹកគ្រៃ និង ខ្ទឹមសឲ្យម៉ដ្ឋ ។ ពូតខ្ទិះដូងយកក្បាលខ្ទិះទុក ពូតយកទឹកទី២ ដាំជាមួយគ្រឿងបុក ។
ដាក់សាច់មាន់ចូល ថែមគ្រឿងការី ដំឡូង និង គ្រឿងទេសទាំងអស់ចូល ។ ភ្លក់មើលរសជាតិ តាមចូលចិត្ត រំងាស់រហូតសាច់មាន់ផុយជាការស្រេច ។