Friday, December 4, 2009
ការីលឿង
គ្រឿងផ្សំ ៖
គល់ស្លឹកគ្រៃហាន់ កន្លះគល់ ខាងក្រោម
ម្ទេសលឿង ២ឬ៣ គ្រាប់
រំដេងប៉ុនមេដៃ ហាន់ស្ដើងៗ
ខ្ទឹមស ៣ កំពឹស
ជីវ៉ាន់ស៊ុយម៉ដ្ឋ ១ ស្លាបព្រាកាហ្វេ
គ្រាប់ មូតាដ (ឬមូតាដធម្មតា)
ម្សៅខ្លឹមចន្ទន៍ក្រស្នាស្រស់ ១/៤ ពែង (អាចជំនួសដោយដើមឧបឈើយ)
ទឹកត្រី ៣ ស្លាបព្រាបាយ
រមៀត កន្លះស្លាបព្រាកាហ្វេ
ស្ករត្នោត ១ ស្លាបព្រាបាយ
ស្លឹកក្រូចសើច ២ សន្លឹក
ទឹកក្រូចឆ្មារ ១ ស្លាបព្រាបាយ
ខ្ទិះដូង ១/៣ កំប៉ុង
វិធីធ្វើ ៖
យកគ្រឿងទេសទាំងអស់ដាក់ក្នុងត្បាល់បុកឬកិនឲ្យម៉ដ្ឋល្អ ។
ពេលស្លត្រូវឆាវាឲឈ្ងុយសិន រួចទើបថែមទឹកខ្ទិះដូង ជាមួយ សាច់ គ្រឿងសមុទ្រ ឬ បន្លែតាមចំណូលចិត្ត ។
ពេលចម្អិន ត្រូវភ្លក់មើលសាប ប្រៃ និង ថែមគ្រឿងទេសតាមត្រូវការ ។ បើសាបថែមទឹកត្រីបើហឹរពេក ថែមខ្ទិះដូង ។ បើប្រៃ ថែមទឹកក្រូចឆ្មារ ។ បើជូរពេកថែមស្ករ ។