គ្រឿងផ្សំ ៖
ស្លឹកគ្រៃ ១ ដើម
ជីបន្លាម៉ដ្ឋ កន្លះស្លាបព្រាបាយ
កាពិ ១ ស្លាបព្រាកាហ្វេ
ស្ករស ១ ស្លាបព្រាកាហ្វេ
ម្ទេសខៀវ ២ឬ៣ ផ្លែ
ខ្ទឹមស ៣ កំពឹស
រំដេង ប៉ុនមេដៃ ហាន់បន្ទះស្ដើងៗ
ស្លឹកក្រូចសើច ៣ឬ៤ សន្លឹក ហូតសរសៃ
ជីវ៉ាន់ស៊ុយ ១ ពែង យកទាំងដើម និង ស្លឹក
ទឹកស៊ីអ៊ីវខាប់ ១ ស្លាបព្រាកាហ្វេ
ខ្ទិះដូង ១ភាគ៣ នៃពែង
ទឹកត្រី ២ ស្លាបព្រាបាយ
ជីនាងវងស្រស់ ១ ពែង ហាន់ដាក់មុនពិសា
វិធីធ្វើ៖
យកគ្រឿងទេសទាំងអស់ដាក់ក្នុងត្បាល់បុកឬកិនឲ្យម៉ដ្ឋល្អ លើកលែងតែជីនាងវង ។
ពេលស្លត្រូវឆាវាឲ្យឈ្ងុយសិន រួចទើបថែមទឹកខ្ទិះដូង ជាមួយ សាច់ គ្រឿងសមុទ្រ ឬ បន្លែតាមចំណូលចិត្ត ។
ពេលចម្អិន ត្រូវភ្លក់មើលសាប ប្រៃ និង ថែមគ្រឿងទេសតាមត្រូវការ ។ បើសាបថែមទឹកត្រីឬស៊ីអ៊ីវ ។ បើហឹរពេក ថែមខ្ទិះដូង ។ បើប្រៃ ថែមទឹកក្រូចឆ្មារ ។ បើជូរពេកថែមស្ករ ។ ការីខៀវនេះ រោយជីបន្លា និង ជីនាងវង ដើម្បីតុបតែង និង ក្លិនក្រអូបប្រហើររបស់ជី ។
អាចរក្សាវាទុកបានរហូត ៣ ខែ បើទុកឲ្យវាកក ឬ យ៉ាងតិច ២ សប្ដាហ៍ ។