Thursday, February 18, 2010

ទឹកស៊ុបបង្គា ( Prawn Stock )

គ្រឿងផ្សំ ៖
- ក្បាលបង្គា ( Prawn head ) : 1 គក
- ខ្ទឹមខ្យល់ ( Leek ) : 200 ករ
- ឃិនឆាយ ( Celery ) : 200 ករ
- ការ៉ុត ( Carrot ) : 1-2 មើម
- ខ្ទឹមបារាំង ( Onion ) : 1 មើម
- ខ្ទឹមស ( Clove garlic ) : 5 កម្ពឹស
- ស្រាស ( White wine ) : 2 ស.ប
- ម្រេចខ្មៅ ( Black pepper ) : 2 គ្រាប់
- ស្លឹកបេលីវ ( Bay leave ) : 3 សន្លឹក (ប្រើដូចស្លឹកក្រូចសើច)
- ទឹកប៉េបប៉ោះខាប់ ( Tomato paste ) : 300 ករ
- ទឹក ( Water ) : 2 លីត្រ

វិធីធ្វើ ៖
- ក្បាលបង្គាលាងទឹកអោយស្អាតទុកមួយអន្លើ ។
- ចាក់ប្រេងលីង ខ្ទឹមខ្យល់, ឃិនឆាយ, ការ៉ុត, ខ្ទឹមបារាំង, ខ្ទឹមស លីងអោយឈ្ងុយរហូតឡើងពណ៌ត្នោត រួចដាក់ក្បាលបង្គាចូល ចាក់ស្រាស ទឹកប៉េងប៉ោះខាប់ ច្របល់ឬកូរអោយសព្វ រួចហើយចាក់ទឹកចូល ដាក់ស្លឹកបេលីវ និង គ្រាប់ម្រេចខ្មៅ ចំអិនរយៈពេល 30-45 នាទី ជាការស្រេច ។ ច្រោះយកទឹកស៊ុបទុកប្រើ ចំណែកកាក ចោលកុំស្ដាយ ( ស៊ុបនេះ ប្រើជាមួយគ្រឿងសមុទ្រទាំងអស់ ) ។