គ្រឿងផ្សំ ៖
ប្រេងឆា ១ សប
ភ្លៅមាន់ ១ ភ្លៅ (សាច់ទ្រូងក៏បាន)
ម្សៅរមៀត (ឬ រមៀតបុក)
ទឹកស៊ុប ១ វែក
ខ្ញី ចិញ្ច្រាំ
ខ្ទឹមស ក្រហម ចិញ្ច្រាំ
ស្ករស
ស៊ុបខ្នរ
អំបិល បន្តិច
បាយ ១ ចានចង្កឹះ
វិធីធ្វើ ៖
ម្សៅរមៀត លាយជាមួយទឹកស៊ុប ដើម្បីទុក ឆាសាច់ និង បាយ ។
ភ្លៅមាន់លាងទឹកឲ្យស្អាត រួចស្ងោរឲ្យឆ្អិនល្អ ទុកមួយអន្លើ ។
ដាក់ប្រេងឆាដាំឲ្យក្ដៅ លីង ខ្ញី ខ្ទឹមស និង ក្រហមចិញ្ច្រាំឲ្យឈ្ងុយសិន ដាក់ម្សៅរមៀតដែលលាយរួច និង គ្រឿងទេស កូរឲ្យសព្វ ។
ដាក់ភ្លៅមាន់ចូលឆាឲ្យឡើងពណ៌រមៀត និង ក្រៀមបន្តិចសិន ទើបដួសភ្លៅទុក ហើយចាក់ បាយចូលឆាឲ្យឡើងពណ៌រមៀតដូចសាច់ រួចដួសដាក់ចានជាការស្រេច ។