កញ្ឆែត ៥០០ ក.រ
ត្រីរ៉ស់ ១ គ.ក
សាច់ត្រី ២០០ ក.រ
ខ្ទឹមស និង ក្រហម ៥០ ក.រ
ខ្ជាយ ៥០ ក.រ
ម្ទេសឆ្អើរ និង ម្ទេសដៃនាង ៥០ ក.រ/១មុខ
បង្គាក្រៀម ៥០ ក.រ
ស្ករស ឬ ក្រហម ១ ស.ក
ម្សៅខ្នរ ១ ស.ក
ទឹកត្រី ១ ស.ក
អំបិល ១ ស.ក
ទឹកអំពិលទុំ ១ ស.ប
វិធីធ្វើ ៖
១- ត្រីរ៉ស់ លាងទឹកឲ្យស្អាត ហើយយកទៅបំពងឲ្យឆ្អិនល្អ ហើយយកទៅដាក់លើឆ្នាំង រួចរៀបកញ្ឆែតគ្របពីលើ ទុកមួយអន្លើ ។
២- ស្ងោរសាច់ត្រីឲ្យផុយ រួចបុកឲ្យម៉ដ្ឋទុក ។
៣- កិនគ្រឿងផ្សំទាំងអស់ឲ្យម៉ដ្ឋល្អ យកទៅដាំឲ្យពុះ រួចដាក់សាច់ត្រីបុកចូល ។ ហើយផ្សំគ្រឿង និងភ្លក់មើលសាបប្រៃតាមចូលចិត្តហើយដួសស្រោចលើត្រីជាការស្រេច ។
រសជាតិ ប្រៃ-ផ្អែម-ជូរ ។ គួរថែមសណ្ដែកដីបុក ខ្ទិះដូង និង ទឹកដោះគោឆៅ ។
ប្រើសាច់ជ្រូក ៣ជាន់ និង ស្ពៃស (បូកគោ) រៀបទ្រាប់ពីក្រោម ដើម្បីកុំឲ្យខ្លោច ។ លួចថែមកាពិគឺកាន់តែឆ្ងាញ់ (កាពិលីងជាមួយម្ទេសឆ្អើរ និង ស្ករក្រហម)
ចុងភៅ វណ្ណៈ